ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, March 28, 2019

អ្នកបើក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ត្រូវបានលាតត្រដាងហើយ

ភ្នំពេញ៖ មហាជនទូទាំងប្រទេសចង់ដឹង ចង់ឮ ចង់ស្គាល់ តើអ្នកបើករថយន្តបង្ក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ជានរណា? ពេលនេះត្រូវបានលាតត្រដាងហើយ។

អ្នកបើករថយន្តបង្កដែលអ្នកលេងតាមបណ្តាញសង្គម Facebook ចង់ឲ្យមកទទួលទោសតាមច្បាប់នោះ គឺជានារីវ័យក្មេងម្នាក់ឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ 

នៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា «អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ»។

No comments:

Post a Comment