ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Sunday, August 19, 2018

ហ្គេមបាញ់ត្រីមួយកន្លែងបើកយ៉ាងរលូនក្នុងសង្កាត់ស្ទឹងមានជយ័ ខណៈដែលអាណាព្យាបាលក្នុងមូលដ្ឋានកំពុងព្រួយបារម្ភពីអនាគតកូនចៅ

ភ្នំពេញ៖ ទីតាំងល្បែងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ទោះជាសមត្ថកិច្ចចាប់យ៉ាងណា ក៏មិនអស់ដែរក្នុងខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ គឺបិទហើយបើកវិញ ចាប់កន្លែងនេះ ទៅបើកថ្មីកន្លែងនោះ ដែលមើលទៅហាក់បីដូចជាឆ្មាដេញចាប់កណ្តុរ ។

ជាក់ស្តែងទីតាំងហ្គេមបាញ់ត្រីមួយកន្លែងក្នុងចំណោមទីតាំងជាច្រើនទៀតក្នុងដីខណ្ឌមានជយ័ ដែលមានលោក ពេជ្រ កែវមុន្នី ជាអភិបាល នៃគណអភិបាល បានបើកទទួលភ្ញៀវចូលលេង ដោយមិនញញើតអ្វីទាំងអស់ ស្ថិតនៅក្បែរវត្តស្ទឹងមានជយ័ ក្នុងភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពីប្រភពប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងបាញ់ត្រីខាងលើ គឺជាប្រភេទល្បែងស៊ីសង ហើយមួយថ្ងៃៗមានអ្នកចូលលេងមានទាំងក្មេង ទាំងមនុស្សធំ បើកទាំងយប់ទាំងថ្ងៃ គឺបើក២៤ម៉ោងតែម្តង។ គាត់បានបន្តទៀតថា គាត់មានការព្រួយបារម្ភយ៉ាងចំពោះអនាគតកូនចៅពួកគាត់ ព្រោះល្បែងនេះអាចវង្វក់កូនចៅគាត់អោយលេងភ្លេចបាយភ្លេចទឹក នឹងអាចរហូតបោះបង់ការសិក្សាក៏អាចថាបាន ។

ជាការសំណូមពររបស់ពួកគាត់ ស៊ំអោយសមត្ថកិច្ចជួយពិនិត្យ និងបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រោះថាល្បែងស៊ីសងខុសច្បាប់ទាំងនេះជាដើមចម នាំអោយមានបទល្មើសផ្សេងៗផងដែរ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខណ្ឌមានជយ័ ធ្លាប់បានឃើញ និងសាទរចំពោះស្នាដៃទប់ស្កាត់ ក៏ដូចជាបង្ក្រាបទីតាំងល្បែងខុសច្បាប់ ដែលដឹកនាំដោយលោកអភិបាលខណ្ឌជាច្រើនកន្លែងរួចមកហើយផងដែរ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment