ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Sunday, August 19, 2018

ឯកឧត្តម យន្ត មីន អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកកំពង់សិលា ចំណែកស្ថានភាពទឹកបានស្រកចុះវិញខ្លះហើយ


ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសីហនុ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកកំពង់សិលា​ ដែលបង្ករជន់លិចផ្លូវជាតិលេខ៤​ ចំណុចស្ពានស្ទឹងសំរោង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ។

គិតត្រឹមម៉ោង០១:០០នាទីរសៀលថ្ងៃនេះ​ ស្ថានភាពទឹកបានស្រកចុះវិញហើយ អាចអោយរថយន្តធុនតូចឆ្លងកាត់បាន ចំណែករថយន្តធំៗមិនទាន់អនុញ្ញាតអោយធ្វើចរាចរណ៍នៅឡើយទេ ។

ឯកឧត្តម យន្ត មីន បានអោយដឹងថា ចំណុចដែលលិចខាងលើជាតំបន់ទំនាបជាងគេ អោយតែមានភ្លៀងធ្លាក់ច្រើនងាយនឹងលិចណាស់ ចំណែកប្រជាពលរដ្ឋដែលនៅតំបន់នេះ មិនមានផលប៉ះពាល់អ្វីចោទធ្ងន់ធ្ងរដល់ពួកគាត់ឡើយ តែយ៉ាងណាក៏ដោយ ឯកឧត្តម បានអំពាវនាវសូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់​ ពិសេសកូនចៅតូចៗ ។

ចំណែកលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បញ្ជាក់ថា ទឹកជំនន់នេះមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ គ្រាន់តែផ្អាកចរាចរណ៍បណ្តោះអាសន្នតែប៉ុណ្ណោះ ៕

No comments:

Post a Comment