ខេត្តព្រះវិហារ៖ លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ នូវ ខួច ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ។
ក្រោយពីសាកសួរជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុក និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ម៉េងស៊្រុន ព្រះរាជអាជ្ញារង ក៏បានបន្តឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត រួមមាន៖
១. ឈ្មោះ សៅ រីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ។
២. ឈ្មោះ ឃុន ស្រីទូច ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បំរើការក្នុងខារ៉ាអូខេ អ្នកទាំងពីរ រស់នៅភូមិឃុំខាងលើ ដែរ រួមទាំងដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, លុយរៀលចំនួន ១៣០.០០០រៀល, កាបូបតូច ០១, សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

No comments:
Post a Comment