ខេត្តបន្ទាយមានជ័យ៖ សំលេងលាន់ដូចរន្ទះ ផ្អើលអស់អ្នកភូមិ ខណៈប្តីប្រពន្ធពីរនាក់កំពុងដើរបេះបន្លែ ស្រាប់តែប្រទះគ្រាប់មិនទាន់ផ្ទុះ ក៏យកទៅលេងនឹងគល់ឈើ បណ្តាលអោយផ្ទុះរងរបួសទាំងពីរនាក់ ហើយផ្អើលអស់អ្នកភូមិមកចោមរោមមើល និងជួយយកពួកគេទៅសង្គ្រោះផងដែរ ។
ហេតុការណ៍ផ្ទុះលាន់ដូចរន្ទះនេះកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១:២០នាទីថ្ងៃត្រង់ នៅចំណុចគោកអាឡោកខាងលិចឈាងខាងត្បូង ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះបុរសជាប្តីឈ្មោះ នឹម ថួត អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកប្រពន្ធ ឈ្មោះ ភា ផាន អាយុ ២០ឆ្នាំ អ្នកទាំងពីររងរបួសធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ៕

No comments:
Post a Comment