ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, July 26, 2018

ក្រឡាប់ផ្ងាជើងឡើងលើទាំងព្រឹក ដោយសារតែគេចម៉ូតូរឺម៉កកង់បីនៅក្នុងទឹកដីខណ្ឌសែនសុខ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តម៉ាក Ford មួយគ្រឿងបានបើកគេចរម៉កមួយគ្រឿងក្នុងទិសដៅបញ្ចាសទិសគ្នាបណ្តាលអោយធ្លាក់ចេញពីផ្លូវបេតុង ហើយជ្រុលទៅបុកគំរបលូដែលគេទុកនៅចិញ្ចើមផ្លូវត្រូវក្រឡាប់ផ្ងាជើងឡើងលើតែម្តង ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩:២០នាទីព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2U 9689 ព័ណទឹកប្រាក់ បើកដោយបុរសម្នាក់ និងមានអ្នករួមដំណើរ២នាក់ផ្សេងទៀត បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅផ្សារអុីអន២ ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុក៏បានវាក់ជាមួយនឹងរឺម៉កកង់បីដែលបានបើកមកបញ្ចាស់ទិសគ្នាទើបអ្នកបើករថយន្តបួងចង្កូតគេចចេញអោយផុតពីរឺម៉កក៏ធ្លាក់ពីលើផ្លូវបេតុងហើយជ្រុលទៅបុកនឹងគំរបលូដែលគេបានដាក់នៅចិញ្ចើមផ្លូវបណ្ដាលអោយរថយន្តរបស់គាត់ក្រឡាប់ផ្ងាជើងយ៉ាងដូចនេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបានបង្កអោយមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ចំណែករថយន្តខូចខាតផ្នែកខាងមុខខ្លាំងគួរសម ។

ក្រោយពេលកើតហេតុណ៍ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួចបានប្រគល់រថយន្តទៅអោយម្ចាស់វិញដើម្បីយកទៅជួសជុល៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្របគ្រងការផ្សាយ

No comments:

Post a Comment