ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, July 25, 2018

កន្លែងកត់កន្ទុយលេខវៀតណាមមួយកន្លែងកំពុងតែលួចសង្ងំកត់យ៉ាងសុខសាន្ត ជ្រកក្រោមផ្លាកពេទ្យសើស្បែកច្បារអំពៅ

ភ្នំពេញ៖ កន្លែងកត់កន្ទុយលេខវៀតណាមខុសច្បាប់មួយកន្លែងកំពុងតែលួចសង្ងំកត់យ៉ាងសុខសាន្ត ជ្រកក្រោមផ្លាកពេទ្យសើស្បែកច្បារអំពៅ ហាក់បីដូចជាមិនខ្លាចរអានឹងសមត្ថកិច្ចបន្តិចណាសោះ ដោយបើកកក់ នឹងទទួលអ្នកចាក់យ៉ាងរំភើយនៅចំហៀងមុខផ្សារច្បារអំពៅតែម្តង គឺនៅលើផ្លូវលេខ៦២២ ខណ្ឌច្បារអំពៅ ។

ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវបានហាមឃាត់ដោយច្បាប់ មិនអនុញ្ញាតិអោយមានដាច់ខាត ព្រោះល្បែងស៊ីសងជាដើមចមនៃការបង្កអោយមានបទល្មើសផ្សេងៗ ហើយក៏មានសរសេរនៅក្នុងលក្ខណះសម្បត្តិភូមិ ឃ៊ំ មានសុវត្ថិភាពទាំង៩ចំនុចផងដែរ ។

ប្រភពពីអ្នកនៅក្បែរនោះបានអោយដឹងថា មួយថ្ងៃៗមានអ្នកមកចាក់ជាហូរហែរមិនដែលលួសថ្ងៃឡើយ ហើយមួយថ្ងៃបើកទទួលកត់ពីរបីដង។

តាមប្រភពដដែលបានបន្តទៀតថា ពួកគាត់ចេះមានចម្ងល់ថាហេតុអ្វីមិនឃើញមានសមត្ថកិច្ចណាចុះមកត្រួតពិនិត្យ ឬបង្ក្រាបយ៉ាងដូច្នេះ ឬមួយក៏ខាងសមត្ថកិច្ចលោកមិនបានជ្រាប់ថានៅចំនុចនោះមានល្បែងស៊ីសង!!

តែទោះជាយ៉ាងណាក៏ដោយពួកគាត់នៅតែរងចាំមើល នឹងសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច៕
 រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ


No comments:

Post a Comment