ខេត្តរតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានរៀបចំពិធីជួបជុំសំណេះសំណាល ប្រគល់ម៉ូតូដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងសៀវភៅខ្នាតធំ ដែលផ្ដល់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងប្រគល់ប្រឡង់ដៃសន្តិសុខបោះឆ្នោត សម្រាប់ប្រជាការពារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ។
នៅក្នុងពិធីទាំងមូលគឺមានវត្តមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំស្នងការ ព្រមទាំងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមកពីតាមបណ្ដាអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំង 50 ឃុំសង្កាត់ផងដែរ ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោស្នងការ បានរាយការណ៍ជូនគណៈអធិបតីហើយ ឯកឧត្តមគណៈអធិបតីក៏មានមតិសំណេះសំណាលផ្តាំផ្ញើណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់អោយរឹតតែប្រសើរឡើង ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ ឯកឧត្តម គណៈធិបតីបានប្រគល់កូនសោជានិមិត្តរូប នឹងសៀវភៅខ្នាតធំសម្រាប់ប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង 50 ឃុំសង្កាត់ រួមទាំងប្រឡង់ដៃសន្តិសុខបោះឆ្នោតជូនទៅលោកអធិការសម្រាប់ឲ្យប្រជាការពារប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតផងដែរ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ

No comments:
Post a Comment