ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។ សម្ភារៈដកហូតបានមាន៖ តង់ប្រក់ដំបូលបានចំនួន៣, ក្ដាធ្វើស៊ុមសម្រាប់ជល់មាន់ចំនួន១០បន្ទះ, ឈើបង្គោលសម្រាប់ធ្វើប្រក់ដំបូលចំនួន៤ដើម, ចបជីកចំនួន១, ចបកាប់ចំនួន១, ដែកបោះបង្គោលធ្វើស៊ុមមួយចំនួន និងសម្ភារៈផ្សេងៗមួយចំនួនទៀត ៕
ក្រោយពីការបង្ក្រាបនេះ ក៏មានប្រជាពលរដ្ឋរស់នៅម្តុំនេះលួចខ្សឹបប្រាប់អោយភ្នាក់ងារ អនឡាញរីផតធើ-Online Reporter ដឹងថា ទីតាំងមួយនេះចុះបង្ក្រាបបានតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បើកវិញហើយ មិនដឹងថាខ្នងខាងម្ចាស់សង្វៀនធំប៉ុណ្ណានោះទេ ដូច្នោះយើងមានតែរង់ចាំមើលថាដូចពាក្យប្រជាពលរដ្ឋលួចខ្សឹបប្រាប់ដែរឬទេ!! ៕
No comments:
Post a Comment