ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, March 28, 2019

លោ ហួរ ម៉េងវ៉ាង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ មន្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក គឹម ប្រសិទ្ធី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ដៃ និងជើងឆ្វេង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមះ។

ក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បាននាំយកនូវថវិកា សរុបចំនួន ២,៨០០,០០០រៀល ដែលក្នុងនោះរួមមាន៖ ថវិកាផ្ទាល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំនួន ១០០០,០០០រៀល និងថវិកាអធិការដ្ឋាននគរបាលខណ្ឌចំនួន ១,៨០០,០០០រៀល ជូនដល់មន្ត្រីនគរបាលជាតិ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ។

ថ្នាក់ដឹកនាំខណ្ឌសែនសុខ ក៏បានផ្តែផ្តាំដល់ក្រុមគ្រួសារលោកនាយរងប៉ុស្តិ៍ អោយយកចិត្តទុកដាក់មើលថែអ្នកជម្ងឺ ដើម្បីឆាប់ជាចូលបម្រើការងារជូនពលរដ្ឋបន្តទៀត ចំពោះរាល់ការចំណាយទាំងប៉ុន្មានគឺ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជាអ្នកចំណាយទាំងអស់ ។

គួររំលឹកថា លោក គឹម ប្រសិទ្ធី គឺជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមហើយលោក
ត្រូវក្មេងស្ទាវជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-0030 មកបុកម៉ូតូលោកពេញទំហឹង កាលពីម៉ោង០៨:២០នាទីយប់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណះលោកចេញពីលំនៅដ្ឋានគោលបំណង់ទៅប្រចាំការនៅប៉ុស្តិ៍ ៕

No comments:

Post a Comment