ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, March 28, 2019

មើលមុខអោយចាំប្រិយមិត្ត ទាំងនេះជាក្រុមស្ទាក់វាយកាប់គេតាមផ្លូវក្នុងគោលបំណងប្លន់ ក្នុងមូលដ្ឋានក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ក្រុមក្មេងទំនើង៦នាក់ក្នុងចំណោម១៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្នងការខេត្តកណ្តាល ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយ​ពីពួកគេបានធ្វើស​កម្មភាពជិះម៉ូតូ​ដេញតាម​ម៉ូតូរបស់​យុវជន៣នាក់ ដែលធ្វើ​ដំណើរឌុបគ្នា តាមដងផ្លូវ រួចធ្វើ​សកម្មភាពវាយ គប់ និងកាប់ ទៅលើក្រុម​យុវជនទាំងនោះ បណ្ដាលអោយរងរបួស​យ៉ាងដំណំ ក្នុងគោលបំណង​ប្លន់យកម៉ូតូ​ពីយុវជនរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:៣៥នាទី នៅមុខម៉ាតតូតាល់ ស្ថិតក្នងភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ជនរងគ្រោះទាំងបីនាក់មាន៖ ១.ឈ្មោះ សន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង មានទីលំនៅផ្ទះជួល​ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបែកក្បាល។ ២.ឈ្មោះ ឆឹម សារ៉ាត់​ ហៅ តា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​​ ភូមិកំពង់សំណាញ់​  សង្កាត់កំពង់សំណាញ់​​ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ រងរបួសពកក្បាល។ ៣.ឈ្មោះ វង្ស​ ណាដាំ ភេទ ប្រុស​ អាយុ​១៨ឆ្នាំ មុខរបរជាងទង មានទីលំនៅផ្ទះជួល​ ភូមិ​ កំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួស​ក្បាល និងបែកចិញ្ចេីមខាងស្តាំ។

សមត្ថកិច្ចក៏បានបង្ហាញនូវអត្តសញ្ញាណជនសង្ស័យទាំង១៥នាក់ អោយដឹងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះមាន៖ 
១.ឈ្មោះ រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិករថយន្ដក្រុងក្រុមហ៊ុនកាពីតូល មធ្យោបាយម៉ូតូHonda C125 ពណ៌ខ្មៅ កាំបន្ទះពណ៌ស មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ លេខទូរសព្ទ័ ០៩៦ ៣៩៩៥៧៣៩ មធ្យោបាយម៉ូតូ Honda C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣.ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៥.ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៦.ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៧.ឈ្មោះ សាក់ នី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
៨.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១២ វិទ្យាល័យព្រែកកំពិស មធ្យោបាយម៉ូតូ Zoomer ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ កង់ស្ព័រ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (គេចខ្លួន)។
៩.ឈ្មោះ ធី អេងហ័រ ហៅ ជ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងអាគារវប្បធម៌ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១០.ឈ្មោះ ហៃ សុខហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់តុការ មធ្យោបាយម៉ូតូ Honda C125 សេរីឆ្នាំ ២០១៦ ពណ៌ខៀវ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១១.ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ
១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយម៉ូតូ Scoopy ពណ៌ស សេរីឆ្នាំ២០១៥ កង់ស្ព័រពណ៌ខ្មៅ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។
១២.ឈ្មោះ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។
១៣.ឈ្មោះ ថុល វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១៤.ឈ្មោះ បឿន ញ៉ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១៥.ឈ្មោះ សាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់
ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចប្រមូលបានមាន៖ 
១.ម៉ូតូម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៨ ពណ៌ ស០ ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-0063 (របស់ជនរងគ្រោះ)។
២.ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1AB-6737(របស់ជនសង្ស័យ)។
៣.ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ ពណ៌ឈាមជ្រូក (របស់ជនសង្ស័យ)។
៤.ម៉ូតូម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 1BC -0614 (របស់ជនសង្ស័យ)។
៥.ទូរស័ព្ទ ចំនួន៤គ្រឿង ម៉ាក IPhone X ០១គ្រឿង ម៉ាក Samsung Galaxy S6 edge ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 6 ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 5 ពណ៌ស ០១គ្រឿង ស្រោមខ្មៅ (របស់ជនសង្ស័យ)។
៥.ចិញ្ចៀនលោហៈធាតុពណ៌ទង់ដែង ដាំត្បូងលឿង ០១វង់ និង នាឡិកាដៃ ០២គ្រឿង (របស់ជនសង្ស័យ)។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមអោយដឹងថា នៅថ្ងៃខែវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះមានគ្នា ០៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក Nex ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0063 ទៅលេងផ្ទះបងនៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ លុះត្រឡប់មកវិញនៅវេលាម៉ោង២២:៣០នាទីយប់ មកដល់ម្ដុំខាងលិចសាលាខេត្តកណ្ដាល ហួសការ៉ាស់សាំងតូតាល់ប្រហែល៥០ម៉ែត្រ ស្រាប់តែមានក្រុមជនសង្ស័យប្រហែលជាងដប់នាក់ ជិៈម៉ូតូ៦គ្រឿង បានធ្វើសកម្មភាពគប់ និងកាប់ ប្លន់ បណ្ដាលឲ្យជនរងគ្រោះទាំងបីនាក់រងរបួសក្បាល ហើយជិះរត់ត្រឡប់ក្រោយវិញចូលក្នុងម៉ាតតូតាល់ តែត្រូវបក្ខពួកជនសង្ស័យដេញតាម ដោយពេលនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល កំពុងជិះល្បាត បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ចាក់អង្រែក្រោម បានចូលអន្ដរាគម ឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ ជាបក្ខពួកជនសង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៨ រួចបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឆ្លងតាមចម្លើយ សមត្ថកិច្ចបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ទៀត និងកសាងសំណុំរឿងទៅតាមនីតិវិធី ។

ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យបានសារភាពថា៖ ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់ធ្វើសកម្មភាពវាយប្លន់នៅ ក្រុងតាខ្មៅ ចំនួន២ដង យកបានម៉ូតូចំនួន ២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ និង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៦ ហើយក្រុមពួកគេ ធ្លាប់បានកាប់ជនរងគ្រោះនៅមុខក្លិបកំសាន្ដ រ៉េន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ទៀតផង៕

No comments:

Post a Comment