ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៣:០០នាទីទៀបភ្លឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅខាងលិចសណ្ឋាគារខេមរាបាត់ដំបង១ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាងសារធាតុញៀនមួយចំនួន ។
ជនសង្ស័យមានឈ្មោះ ខៀវ សារ៉ាត់ (ហៅ វី) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសូភី២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន៖ សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន០២កញ្ចប់ ទូរស័ព្ទចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវីធី ៕

No comments:
Post a Comment