ភ្នំពេញ៖ ភាគីខាងរថយន្តកូរ៉េរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ និងរថយន្តកូរ៉េ នៅវេលាម៉ោង១២:១០នាទីថ្ងៃត្រង់ ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៩ ។
ប្រភពព័ត៌មានទទួលបានពីកន្លែងកើតហេតុបានអោយដឹងថា ករណីខាងលើនេះកើតឡើងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមដំណើររឿង មុនដំបូងគឺមសនរថយន្តកុងតឺន័រមួយគ្រឿងបតធ្លងកាត់ទទឹងផ្លូវគោលដៅទៅទិសខាងត្បូង ស្របពេលកំពុងឆ្លង ក៏មានរថយន្តកូរ៉េបើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុកពាក់កណ្តាលរថយន្តកុងតឺន័រតែម្តង បណ្តាលអោយរថយន្តកូរ៉េរួញក្បាល ហើយអ្នកបើកបរ រួមនឹងព្រូ២នាក់ ជិៈក្នុងកាបីនជាមួយគ្នារងបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តកុងតឺន័រ រត់គេចខ្លួនបាត់។
រថយន្តកុងតៃន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871 ចំណែករថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 ពណ៌ស បើកបរដោយឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តកំពង់ធំ ។
ព្រូឡានកូរ៉េមានឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ម្នាក់ទៀតឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្តកូរ៉េ និងរថយន្តកុងតឺន័រ ត្រូវបានការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយពេលក្រោយ ៕

No comments:
Post a Comment