ភ្នំពេញ៖ ពុទ្ធោអើយមានមនុស្សស្លាប់ នឹងរបួសជាច្រើនអ្នក ដោយសារអ្នកបើកបររថយន្តខ្វះភាពប្រុងប្រយត្ន័ បើកបរក្នុងស្ថានភាពស្រវឹង ច្រលំជាន់ហ្គែរបោលទៅបុកអ្នកភូមិកំពុងអង្គុយហូបបាយជុំគ្នា ក្នុងកម្មវិធីបុណ្យសែនអ្នកតា។
ករណីនេះកើតឡើងនៅវេលាម៉ោង១១:៣៥នាទីថ្ងៃត្រង់ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នៅខាងក្រោយ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ស្ថិតភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនបង្កមានឈ្មោះ ទឹម គីមទិច អាយុ៣៥ឆ្នាំ មុខរបរធ្វើសាធម៌ដូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះមានស្លាប់ និងរបួសខាងលើនោះ មិនទាន់បានស្គាល់អត្តសញ្ញានៅឡើយទេ។
រថយន្តបង្កហេតុម៉ាក លុច្សស៊ីស ៣០០ ពាក់ស្លាក ភ្នំពេញ 2AN-2395 បុកពេញទំហឹងបណ្តាលអោយមានអ្នកស្លាប់២នាក់ និងមានអ្នករងរបួសធ្ងន់១នាក់ របួសស្រាលចំនួន៥នាក់ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។
អ្នកនៅកន្លែងកើតហេតុបានអោយដឹងថា អ្នកបើកបរស្រវឹងហើយប្រហែលជាជាន់ច្រលំចំហ្គែរ ទើបរថយន្តបោលទៅបុកអ្នកភូមិដែលកំពុងហូបបាយជុំគ្នាបង្កជាហេតុយ៉ាងអាក្រក់នេះ។
បច្ចុប្បន្ន ជនបង្កត្រូវបានបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

No comments:
Post a Comment