ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Sunday, August 19, 2018

ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត ១១៦-១១៧ ត្រូវអាជ្ញាធរផ្អាកធ្វើចរាចរណ៍ទាំងស្រុង

ខេត្តព្រះសីហនុ ៖ គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ត្រង់ចំណុចស្ពានសំរោង ចន្លោះបង្គោលគីឡូម៉ែត ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពស់ទឹកបានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ៣០០ ម៉ែត្រ ។ 

រាល់ការធ្វើចរាចរណ៍ឆ្លងកាត់ ត្រូវបានអាជ្ញាធរផ្អាកទាំងស្រុងហើយ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment