ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Saturday, August 18, 2018

កម្លាំងចម្រុះខេត្តតាកែវ ចុះបង្ក្រាបក្រុមយុវជនពាក់ពន្ធ័សារធាតុញៀនបាន៨នាក់ នៅក្នុងហាងយីហោ ជំនោអូរតាសុខ

ខេត្តតាកែវ៖ ដើម្បីពង្រឹង និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងអាវុធហត្ថស្រុកសំរោង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្របសម្រួលផ្នែកនីតិវិធីច្បាប់ បានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់សារធាតុញៀន នៅចំណុចហាងមួយកន្លែង យីហោ ជំនោរអូរតាសុខ នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៤:០០នាទីល្ងាច នៅភូមិ ព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ការចុះបង្ក្រាបលើកនេះឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនមាន ម្សៅក្រាម សថ្លាចំនួន ៣៣កញ្ចប់តូច ទំងន់ ១០.៤៥ក្រាម ទូរស័ព្ទចំនួន ៧គ្រឿង លុយខ្មែរចំនួន ៦០,០០០រៀល និងលុយអាមេរិកចំនួន ១០ដុល្លា ម៉ូតូចំនួន ២គ្រឿង រថយន្ត ១គ្រឿង ។

ជនសង្សយ័ទាំង៨នាក់មានឈ្មោះ ទី១ឈ្មោះ ឆាយ សុងហៀង ភេទប្រុស អាយុ ២១ឆ្នាំ ទី២ឈ្មោះ ម៉េង ស៊ីហៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ទី៣ឈ្មោះ ម៉ាច ស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ឈ្មោះ សោ ហុងគ្រី  ភេទប្រុស អាយុ ២២ ឆ្នាំ ទី៥ឈ្មោះ ហ៊ា ចន្រ្ទា ភេទប្រុស អាយុ ២១ ឆ្នាំ ទី៦ឈ្មោះ អ៊ឹង រដ្ឌា ភេទប្រុស អាយុ ២២ ឆ្នាំ ទី៧ឈ្មោះ ស៊ិន សុខា ភេទ ប្រុសអាយុ ៣០ ឆ្នាំ ទី៨ឈ្មោះ សួន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំនុំរឿងតាមនិតិវិធី ៕

No comments:

Post a Comment