ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, March 28, 2019

ពុទ្ធោអើយ!! ដោយសារតែជីវភាព បណ្តាលក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់នៅព្រែកដូនស

ខេត្តស្វាយរៀង៖ ក្មេងប្រុសស្រី៣នាក់ ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារលង់ទឹកព្រែកដូនស ខណៈដែលពួកគេជិះទូកទៅរាវរកគ្រំយកទៅលក់ដើម្បីយកលុយជួយឪពុកម្តាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងចំណោមបីនាក់មានក្មេងប្រុស២នាក់ និងក្មេងស្រី១នាក់ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោងប្រមាណជា០៩:០០នាទីព្រឹក ថ្ងៃ​ទី២៨​ ខែមីនា​ ឆ្នាំ​២០១៩មុននេះបន្តិច ស្ថិតក្នុងភូមិដូនស​ ឃុំដូនស​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះទាំង៣នាក់ រួមមាន ៖ 
ទី១.ឈ្មោះ ជុន ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ , ទី២.ឈ្មោះ ជុន ស្រីនីត ភេទស្រី អាយុ១២ឆ្នាំ , ទី៣.ឈ្មោះ លី ធារ៉ា ភេទប្រុស អាយុ១២ឆ្នាំ អ្នកទាំងបីជាសិស្សសាលាបឋមសិក្សាល្ងើន ។

ក្រោយពីសមត្ថកិច្ច ពិនិត្យសាកសព និងធ្វើកំណត់ហេតុរួច បានបញ្ជាក់ថា ពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន និងប្រគល់សពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

No comments:

Post a Comment