ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Tuesday, March 26, 2019

បីនាក់ទៀតហើយរកឃើញមានសារធាតុញៀនក្នុងខ្លួន ក្រោយពីសមត្ថកិច្ចយកទៅពិនិត្យ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទីយប់ នៅចំណុចតាមផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

១-ឈ្មោះ គង់ សំណង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលទូរសព្ទ័ដៃ ស្នាក់នៅបន្ទប់ជួល សង្កាត់និរោទិ៍ ខណ្ឌច្បារអំពៅ ភ្នំពេញ ។
២-ឈ្មោះ ហួរ ចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ។
៣-ឈ្មោះ ឈៀង ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

សម្ភារៈដកហូតមាន ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1C-3182 និងទូរសព្ទ័ដៃ ០៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

No comments:

Post a Comment