ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Saturday, March 30, 2019

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្បែរផ្សារស្ទឹងមានជ័យថ្មី ខណៈដែលកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងក្រុមពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍យ៉ាងដុតដៃដុតជើងក្រៃលែង

 ភ្នំពេញ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្បែរអគារផ្សារស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ នៅវេលាម៉ោង០១:១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ។ ហេតុការណ៍ឆាបឆេះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងក្រុមពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់យ៉ាងដុតដៃដុតជើងក្រៃលែង ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទះដែលរងនូវការឆាបឆេះខាងលើជាផ្ទះលក់អីវ៉ាន់ ដែលមានម្ចាស់ផ្ទះឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៧A ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកម្ចាស់ផ្ទះបានប្រាប់រៀបរាប់អោយដឹងថា មុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះនៅជាន់ទី១ គាត់ក៏បានឡើងទៅមើល ក៏ឃើញមានអណ្ដាតភ្លើងចេញពីបន្ទប់ទឹក ភ្លាមៗនោះគាត់បានខំពន្លត់ដែរ តែមិនរលត់ ស្របពេលអណ្តាតភ្លើងក៏រាលដាលដល់ឥវ៉ាន់ផ្សេងៗទៀត បង្កជាអណ្តាតភ្លើងកាន់តែខ្លាំងឡើងៗ ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយជួយអន្ដរាគមន៍ ។
កម្លាំងពន្លត់អគ្គីភយ័បានអោយដឹងថា ក្នុងករណីនេះប្រើទឹកអស់ចំនួន១៤ឡាន ទើបអាចគ្រប់គ្រងស្ថានការអគ្គីភ័យខាងលើនេះបានទាំងស្រុង ។ ចំពោះសម្ភារៈខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ៕

No comments:

Post a Comment