ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Saturday, March 30, 2019

ថ្វីត្បិតតែបងមានសាក់ តែសាក់បងនេះគ្មានប្រាក់ខែទេ !! មានតែនាំក្តីកង្វល់ដល់អ្នកផ្ទះ!!

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ប្រុសស្រី៨នាក់ រួមជាមួយដាវ កំបិតវែងខ្លីប្រមាណជា១០ដើម ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដុងអារញ្ញ សង្តាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

ឆ្លងតាមការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ ក្នុងនោះមានស្រីម្នាក់ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់អោយដឹងថា គឺជាករណីជាប់ពាក់ពន្ធ័សារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

No comments:

Post a Comment