ខេត្តកំពង់ឆ្នាំង៖ ម៉ូតូ និងរម៉កម៉ូតូដឹកទឹកកក បុកគ្នាយ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវកែង បណ្តាលអោយបុរសម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងនោះមានស្រី២នាក់ ហេតុការនេះកើតឡើងនៅវេលាម៉ោង០២:៤០នាទីរសៀល ស្ថិតនៅក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។
បុរសឌុកគ្នាបីនាក់ជិម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-0289 មានឈ្មោះ ស្រន ជ្រឿន អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) រស់នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ម៉ែត ភូម អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ រងរបួសជើង និងកូនស្រីឈ្មោះ ជ្រឿន ស្រីណាក់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រងរបួសជើង។
ចំណែកអ្នកបើករម៉កម៉ូតូដឹកទឹកកកឈ្មោះ បឿន ថេត ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង រងរបួសបែកក្បាល និងលើផ្ទៃមុខ ។
ម៉ូតូ និងរម៉កម៉ូតូត្រូវបានយកទៅរក្សានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

No comments:
Post a Comment