ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារកង្កែបយំ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ១.ឈ្មោះ ការីម ហ្វាហ្ស៊ី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ។ ២.ឈ្មោះ ហ៊ុយ ឡាយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ឆេង ស្រីនិច ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិបុទុមគង្គា ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងដកហូតរួមមាន សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា(ទឹកកក) ចំនួន០១កញ្ចប់ ម៉ូតូចំនួន០១ គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នជន សង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងតាមនីតិវីធី ៕

No comments:
Post a Comment