ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Sunday, March 24, 2019

ថ្ងៃអាទិត្យសំរាក អ្នកខ្លះបើកភ្នែកមិនទាន់ស្រួលបួលផង លឺគេស្រែកឆោឡោ ឡានឆេះ!! ឆេះឡាន!!

ខេត្តសៀមរាប៖ រថយន្តទំនើបមួយគ្រឿងម៉ាក រ៉េងរូវែ ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយប្រជាពលរដ្ឋនៅតាមដងផ្លូវចោមរោមមើល និងបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ ជាច្រើនមកជួយបាញ់ពន្លត់ ប៉ុន្តែនៅតែមិនរលត់ រហូតដល់រថយន្តពន្លត់អគ្គីភ័យ របស់កម្លាំងស្នងការខេត្តមកបាញ់ទើបរលត់។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែរ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោងប្រមាណជា០៨:២០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

រថយន្តត្រូវបានរងការខូចខាតទាំងស្រុង ចំណែកម្ចាស់រថយន្តមានឈ្មោះ ថុង ចរិយា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើង ហើយកម្លាំងពន្លត់អគ្គីភ័យបានប្រើរថយន្ត២គ្រឿង គឺរបស់ស្នងការខេត្ត១គ្រឿង និងរបស់ភូមិវប្បធម៌១គ្រឿង ហើយបានប្រើប្រាស់អស់ទឹក៣ឡានទើបរលត់ជាស្ថាពរ ។

ក្រោយពេលកើតហេតុម្ចាស់បានត្រឹមតែធ្វើមុខស្អុយ នឹកស្តាយរថយន្តតែប៉ុណ្ណោះ ៕

No comments:

Post a Comment