ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់បុរសម្នាក់ជាតៃកុងឡានដឹកស្រាបៀរអង្គរត្រូវកៀបជាប់ក្នុងកាបិន ហើយបាក់ជើងខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ចមូលដ្ឋានជួយគាស់យកចេញមកក្រៅ ហើយបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯតៃកុងឡានដឹកស្រាបៀរកម្ពុជា ក្រោយពេលបុកភ្លាមឃើញសភាពរថយន្តស្រាបៀអង្គរខ្ទេចផ្នែកខាងមុខ មើលទំនងអ្នកបើកបរមិនរស់ក៏ដាក់មេប្រូចបិតសាប៊ូគូទបាត់ស្រមោលឈឹង។
ហេតុការណ៍ដ៏ព្រីព្រួចនេះបង្កឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកទៅខេត្តព្រះវិហារ និងសៀមរាប ស្ថិតក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។
តាមប្រភពពីអ្នកឃេីញហេតុការណ៍ បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុមានរថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿងម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3D-2158 បើកបរក្នុងទិសដៅពីត្បូង ទៅជេីង ចំនែករថយន្តដឹកស្រាបៀរអង្គរ មានស្លាកលេខ តាកែវ 3A-2009 បើកបរក្នុងទិសដៅពីជេីងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានរថយន្តក្រុងមួយបានអែបខាងយកអ្នកដំណេីរ ចំណែករថយន្តស្រាបៀរអង្គរនៅពីក្រោយរថយន្តក្រុងក៏ឡេីងវ៉ា ស្រាប់តែវាក់អេី ជាមួយនឹងរថយន្តស្រាបៀរកម្ពុជា ហើយបុកគ្នាតែម្តង។
ក្រោយពីសម្ថកិច្ចធ្វេីការវាស់វែង និងធ្វើកំណត់ហេតុរួច បានយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ រង់ចាំភាគីទាំងសងខាងធ្វេីការដោះស្រាយតាមច្បាប់៕

No comments:
Post a Comment