ភ្នំពេញ៖ បុរសវយ័ជំទង់ម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តតាកូម៉ា បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលអោយដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ចំពោះរថយន្តបង្កក្រោយពេលដឹងថាបុកគេ ក៏បន្ថែមល្បឿងបើកគេចតែម្តង អ្នកបានឃើញហេតុការណ៍បានអោយដឹងថា រថយន្តម៉ាក តាកូម៉ា ពណ៌ក្រហម តែមើលមិនឃើញស្លាកលេខទេ បានបើកមកពីក្រោយម៉ូតូ ក្នុងទៅដៅស្របគ្នា ហើយមកដល់ចំណុចកើតហេតុក៏បុកម៉ូតូពីក្រោយដួលបោកក្បាលស្លាប់តែម្តង ចំណែកម៉ូតូជនរងគ្រោះម៉ាក RX ពាក់ស្លាកលេខ ភ្នំពេញ 1BU-5201 ។
ជនរងគ្រោះមានឈ្មោះ តេង លុច ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកំឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានស្រុកកំណើត ភូមិជើងឆ្លុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយកើតហេតុបានបន្តិច សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកក្នុងមូលដ្ឋាន ចុះមកធ្វើកាវាស់វែង ស្របពេលក្រុមគ្រួសារសាច់ញាត្តិជនរងគ្រោះបានមកដល់កន្លែងកើតហេតុដែរ ក៏លើកសាកសព និងម៉ូតូដាក់លើរថយន្តមួយគ្រឿងចេញទៅបាត់ ទាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងកោលស្យវិច័យមិនទាន់រួចរាល់នៅឡើយ ៕

No comments:
Post a Comment