ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, August 15, 2018

សាលាខណ្ឌពោធិ៍សែនជយ័ បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សំរាប់ក្លឹបកំសាន្ត​ ខារាអូខេ​ ភោជនីយដ្ឋាន នៅតាមបណ្តោយផ្លូវ២០០៤​

ភ្នំពេញ៖ រសៀលថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ២០១៨នេះ​ លោក​ ហែម​ ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានបើកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដល់អាជីវករបើកក្លឹបកំសាន្ត​ ខារាអូខេ​ ភោជនីយដ្ឋាន នៅតាមបណ្តោយផ្លូវ២០០៤​ ដែលបានបង្ករអោយមានភាពអានាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សាធារណៈ​ និងភាពថ្លែថ្នូរ​ ដោយធ្វើការណែនាំ​ និងធ្វើកិច្ចសន្យាជាមួយអាជីវករទាំង​៣៧​ ទីតាំង​ អោយបញ្ឈប់ជាបន្ទាន់ នូវការដេញចាប់​ ឬហៅភ្ញៀវ យ៉ាងអនាធិបតេយ្យ​តាមចិញ្ចើមផ្លូវ​ ។  

បើទីតាំងអាជីវកម្មមួយណាល្មើសនឹងកិច្ចសន្យាខាងលើនេះ​ អាជ្ញាធរខណ្ឌនឹងធ្វើការបិទអាជីវកម្មនោះ​ ដោយឈប់អនុញ្ញាតិអោយបើកអាជីវកម្មរបស់ខ្លួននៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ​ ។
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment