ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, August 15, 2018

មុខសញ្ញាចាស់ល្បីខាងឆក់២នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងដោយមានការសំរបសំរួលពីលោក កុល បុន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវមុខសញ្ញាឆក់ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦:៣០នាទីយប់ នៅចំនុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្សយ័ដែលបានឃាត់ខ្លួន ទី១មានឈ្មោះ ឈឹម សុខាវ ហៅអាខាវ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន១ សង្កាត់កាកាបទី១
ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ចំណែកជនសង្ស័យទី២ មានឈ្មោះ សុខ សារិន ហៅអាជ្រឹង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដូចគ្នា។

ក្នុងករណីចុះឃាត់ខ្លួនខាងលើសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ 1HC 9576 ជារបស់ឈ្មោះ សុខ សារិន និងម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយស៊ីគីស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1CF 1295 ជារបស់ឈ្មោះ ឈឹម សុខាវ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ក្រោយពីឃាត់រួច ខាងជំនាញបានសួរនាំ ជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថាពួកខ្លួនបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិគេ ដែលជិះតាមផ្លូវសាធារណៈចំនួន៤លើករួចមកហើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធាភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment