ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Tuesday, August 21, 2018

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ រួមជាមួយក្រុមការងារ បានចុះពិនិត្យមើលការងារក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ រួមជាមួយក្រុមការងារ បានចុះពិនិត្យមើលការងារដាក់លូ កាត់ទទឹងផ្លូវ ស្ថិតក្នុងភូមិកប់គង ក្រាំងដូនទៃ និងភូមិព្រៃសណ្ដែក នាព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ខែ សីហា ឆ្នាំ ២០១៨ ។

លោកចៅសង្កាត់បានបញ្ជាក់អោយដឹងថា នៅព្រឹកនេះគឺលោក រួមជាមួយក្រុមការងារចុះពិនិត្យការងារសំខាន់ៗដូចជា ចុះពិនិត្យមើលការស្ដារប្រឡាយ ភូមិ 
ជ្រៃកោង ភូមិព្រៃល្វា ភូមិព្រៃសណ្ដែក រួចបន្តមើលការដាក់ប្រព័ន្ធលូ មុខកាត់ ១,៥០ម ប្រវែង៥០០ម និងការស្ថាបនាផ្លូវបេតុងប្រវែង២៥០ម ពីចំណុចកែងផ្លូវវេងស្រេង ចុះមកដល់មុខសាលាគោកបញ្ជាន់ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment