ខេត្តបន្ទាយមានជយ័៖ នៅវេលាម៉ោង០៩:២៥នាទី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩២ចខ/ឃ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ស្តីពីករណីជួញដូរសារធាតុញៀន នៅចំណុចភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជយ័ ។
ដីកាបង្គាប់ឱ្យចាប់ខ្លួន ចេញដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះខ្លួនជនសង្សយ័ឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្នាក់នៅក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជយ័ ក្នុងករណីចុះឃាត់ខ្លួន ខាងសមត្ថកិច្ចជំនាញ ដកហូតបានវត្ថុតាងមួយចំនួនមាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីនចំនួន ០៣កញ្ចប់តូច ទំងន់ ០.២២ក្រាម, កាំបិត ០១ដើម, ពូថៅ ០១ដើម, ទូរស័ព្ទ ០១គ្រឿង, នាឡិកាដៃ ០១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

រាយការណ៍ដោយ៖ #OnlineReporter
No comments:
Post a Comment