ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Tuesday, August 21, 2018

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតថ្នាំញៀនបានចំនួន ០១កញ្ចប់តូច ក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

រាយការណ៍ដោយ៖ មាស ម៉ារត្ន័
ជនសង្សយ័ និងវត្ថុតាង
ខេត្តកំពត ៖ ថ្ងៃសុក្រ ០៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០២:០០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញខេត្ត បានចាប់ដៃជាមួយ កម្លាំងអធិការក្រុងកំពត ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់សារធាតុញៀន ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។ 

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមជាមួយថ្នាំញៀនចំនួន ០១កញ្ចប់តូច ទូរស័ព្ទចំនួន ០២ គ្រឿង ចំណែកជនសង្សយ័មានឈ្មោះ ឌឺ វិច្ឆ័យ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ចំណែកម្នាក់ទៀតឈ្មោះ ជា អន ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ជនសង្សយ័ទាំង២នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ជនសង្សយ័ និងវត្ថុតាង

No comments:

Post a Comment