ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, August 22, 2018

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បង្កើនស្នាដៃចុះឃាត់ខ្លួនក្រុមឆក់តាមផ្លូវបានម្នាក់ទៀតហើយ

រាយការណ៍ដោយ៖ មាស ម៉ារត្ន័/
ភ្នំពេញ៖ នៅថ្ងៃ អង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​០៩:៤៥នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃចំនួន០២គ្រឿង) នៅចំណុច ផ្លូវ៦០ម៉ែត្រ ភូមិ៧  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ   ។ 

ជនរងគ្រោះឈ្មោះ ប៉ាក ចាន់សុខ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។
ជនសង្ស័យឈ្មោះ អ៊ុំ រ៉ាឌី ហៅ រិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបរ រើសអេត​ចាយ (មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម)  ។

ក្រោយពេលចុះឃាត់ខ្លួន ដកហូតបានវត្ថុតាងមាន ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក IPhone 6Plus ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក IPhone 7Plus ចំនួន០១គ្រឿង (ចំពោះទូរស័ព្ទដៃបានប្រគល់ឲ្យម្ចាស់ឈ្មោះ ប៉ាក ចាន់សុខ យកទៅរក្សាទុកបណ្តោះអាសន្ន)។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ុំ រ៉ាឌី ហៅ រិទ្ធ  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បី​កសាង​​​​សំណុំ​រឿងចាត់ការតាមនីតិវិធី ៕

No comments:

Post a Comment