រាយការណ៍ដោយ៖ មាស ម៉ារត្ន័/
ខេត្តតាកែវ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ និងមានការចូលរួមពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្របសម្រួលផ្នែកនីតិវិធីច្បាប់ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង ១០:២០នាទីព្រឹក នាថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងដែលដកហូតបានមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់ មានទំងន់ ២.៩៧ក្រាម សម្ភារៈសេពគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងប្រាក់រៀលចំនួន ១២០,០០០រៀល។
ជនសង្សយ័ដែលបានឃាត់ខ្លួនមាន ទី១ឈ្មោះ យ៉ាង ធា ហៅ ឆ្លូញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ឆ ម៉េត ហៅ ក្រក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងទី៣ឈ្មោះ ប៉ែន ជាតិ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
No comments:
Post a Comment