រាយការណ៍ដោយ៖ មាស ម៉ារត្ន័/
ខេត្តព្រៃវែង៖ នៅវេលាម៉ោង០២:០០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចគល់ស្ពានអក្នលឿងត្រើយខាងកើត ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកពាមរត៍ ខេត្តព្រៃវែង។ប្រភពសមត្ថកិច្ចបានអោយដឹងថា ករណីចុះបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កន ចំរ៉ុង ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ដោយដកហូតវត្ថុតាង មានម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់តូច ទំងន់០.៨ក្រាម និងទូរស័ព្ទចំនួន ០១គ្រឿង។
ក្រោយស្ដាប់ចម្លើយជនសង្ស័យ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៨នាក់ថែមទៀតរួមមាន ឈ្មោះ គា មករា(ហៅក្តាន់) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្តកណ្ដាល, ឈ្មោះ ព្រូ ចាន់ថេ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ មុល សុកចាន់ ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ធី ផារ៉ាដា ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ផាន់ ផៃ ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ឃឿន សីណា ភេទប្រុសអាយុ ១៩ឆ្នាំ, ឈ្មោះ ទិត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ លី យូឆាយ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ផល ថាន ភេទប្រុស អាយុ ៣០ឆ្នាំ។
បច្ចុប្បន្នជនសង្សយ័ រួមវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment