ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, August 9, 2018

សត្វព្រៃជាង៧០គីឡូក្រាមត្រូវដុតកំទេចចោល ក្រោយពីការចុះបង្រ្កាបក្នុងផ្សារសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់អ្នកលក់សត្វព្រៃចំនួន២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្នុងផ្សារក្រុងសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចលត័នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអង្គការសម្ពន្ធ័មិត្តសត្វព្រៃ Wildliifealliance និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ។

មន្ត្រីជំនាញបានឲ្យដឹងថា សត្វព្រៃដែលចាប់បាន រួមមាន កាំប្រម៉ា ៧.២០គីឡូក្រាម សាច់ជ្រូកព្រៃ ៤០គីឡូក្រាម ក្តាន់ញ៉ែង ៧.៥០គីឡូក្រាម សាច់ឈ្លូស ១៦គីឡូក្រាម ក្រពះប្រម៉ាចំនួន០២ ។

អ្នកលក់ទាំង២នាក់មានឈ្មោះ សោម គឹមសាង ភេទ ស្រី អាយុ២៩ ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស ស្នាក់នៅភូមិដើមស្រល សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
អ្នកលក់សត្វព្រៃទាំង២ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិន័យជាមួយទឹកប្រាក់សរុ ចំនួន៧៥៤៤០០០រៀល នឹងបានដោះលែងទៅផ្ទះរៀងៗខ្លួនវិញ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានឲ្យដឹងថា អ្នកលក់ខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេ ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតា ដោយមិនចាត់ចូលជាប្រភេទសត្វកម្រទេ លោកនាយផ្នែកបញ្ជាក់ថា ករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ ចំណែកសាច់សត្វព្រៃត្រូវបានដុតកំទិចចោលទាំងអស់ ៕
រាយការណ៍ដោយ៖ #OnlineReporter

No comments:

Post a Comment