ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ស្ថិតនៅក្នុង ភូមិកំពង់ទ្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងអង្គពិធី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងថា កំពង់ផែនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទំនាក់ទំនងផ្នែកទេសចរណ៍តាមផ្លូវទឹកពីកម្ពុជាទៅកាន់ប្រទេសនានាលើពិភពលោក ហើយភ្ញៀវទេសចរណ៍នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរ ហើយឯកឧត្តមក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏ដូចជាក្រសួងទេសចរណ៍ដែលតែងតែគាំទ្រគ្រប់គម្រោងអភិវឌ្ឍន៍នានា ជាពិសេសបានជួយជំរុញលើកទឹកចិត្ត ក្នុងការអភិវឌ្ឍន៍លើវិសយ័ទេសចរណ៍ ។
ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងអស់លោកថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីមន្ទីរអង្គភាពនៅជុំវិញខេត្តកំពត សរុបប្រមាណ៨៩០នាក់ដែលបានមកចូលរួមក្នុងពិធីនេះផងដែរ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:
Post a Comment