ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, August 9, 2018

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានទទួលទទួលអំណោយពីពីក្រុមហ៊ុន ទឹកបរិសុទ្ធ អូគូលែន

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានជួបសំណេះសំណាល និង ទទួលអំណោយជាអង្ករ ២តោន និងទឹកបរិសុទ្ធអូគូលែន ចំនួន១៥០កេស ពីក្រុមហ៊ុន ទឹកបរិសុទ្ធ អូគូលែន  ។

មានមតិនាឱកាសនោះ លោកជំទាវ អ៊ី សុធារី តំណាងក្រុមហ៊ុនទឹកបរិសុទ្ធ អូគូលែន មានការគាំទ្រ និងមានទឹកចិត្តរីករាយជាខ្លាំង ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ  រងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុនទឹកបរិសុទ្ធ អូគូលែន  ដែលបានយកចិត្តទុកដាក់ និងមានសន្ដានប្រគល់នូវអំណោយជាគ្រឿងបរិភោគនាពេលនេះ គឺសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ 

ក្នុងកាយវិការដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ 

អំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប  នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
រាយការណ៍ដោយ៖ #OnlineReporter

No comments:

Post a Comment