ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ឋស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ចកម្មខេត្ត បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញនៅផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប។
ក្រុមការងារបានប្រើប្រាស់តេស្តឃីត ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់លើ ផលិតផលម្ហូបអាហារចំនួន ៨គំរូ រួមមានដូចជា សាច់ក្រក សណ្ដែកបណ្ដុះ គុយទាវកាត់សរសៃធំ-តូច គុយទាវ លត ប្រហុក ត្រីប្រាសំយ៉ុង។
ជាលទ្ធផលមានទំនិញ ១គំរូ សង្ស័យថាមានសារធាតុប៉ូរ៉ាក់ (គុយទាវសរសៃធំ) ហើយយើងក៏បានទិញយកគំរូទាំងអស់ ហើយបន្ទាប់មកក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងផលិត សិប្បកម្មជាក់ស្ដែង យើងបានសាកសួរ នឹងស្រាវជ្រាវ ដោយលទ្ធផលបានការឆ្លើយបំភ្លឺពីម្ចាស់សិប្បកម្ម ថាគាត់ពុំបានប្រើប្រាស់ សារធាតុគីមី Borax ទេ គឺគាត់បានប្រើម្សៅឈ្មោះ លីកូ ដែលជាផលិតផលរបស់ប្រទេស Singapor ក្នុងការផលិតជំនួសវិញ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ #OnlineReporter

No comments:
Post a Comment