ភ្នំពេញ៖ វេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ មានបុរសម្នាក់ដួលម៉ូតូបោកក្បាលហើយបាត់បង់ជីវិតក្រោយពីរថយន្តដឹកទៅសង្គ្រោះបានត្រឹមពាក់កណ្តាលផ្លូវ ហេតុការណ៍នេះកើតឡើងនៅក្បែរសាលារៀនបឹងត្របែក លើកំណាត់ផ្លូវ២៧១ ភូមិក្បាលទំនប់ទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុខពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BD 3918 ធ្វើដំណើរត្រឡប់មកពីទិញបាយ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំនុចកើតហេតុ ក៏បានចាប់ហ្វាំងប្រហែលវាក់អើជាមួយរថយន្ត ក៏បានបណ្តាលអោយដួលបោកក្បាលហូរឈាមពេញផ្លូវ ក្រោយមកក៏មានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង នឹងធ្វើកំណត់ហេតុរួច បានប្រគល់សពជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ

No comments:
Post a Comment