ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Friday, August 3, 2018

គ្រឿងញៀនចំនួន៧៥កញ្ចប់តូច ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក ចុះបង្ក្រាបនៅចំនុចផ្លូវរថភ្លើង

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្រះចកបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្សយ័ពីរនាក់ដែលជាប់ពាក់ពន្ធ័ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ ។

សមត្ថកិច្ចចុះបង្រ្កាប និងឃាត់បាននូវគ្រឿងញៀនចំនួនសរុប៧៥ កញ្ចប់តូច ហេីយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជនសង្ស័យទី១ មានឈ្មោះ ប្លុយ ស្រីអូន ភេទស្រី មុខរបរមិនពិតប្រាកដ អាយុ៣៥ឆ្នាំ មានកូន២នាក់ ស្នាក់នៅផ្ទះជួល ក្នុងផ្លូវភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនសង្ស័យទី២ មានឈ្មោះ ចាន់ ធី ភេទស្រី មុខរបរមិនពិតប្រាកដ អាយុ ២៣ឆ្នាំ មានកូន២នាក់ដែរ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លេីង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង និងបញ្ជូនទៅតុលាការ។

រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:

Post a Comment