ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Friday, August 3, 2018

ផ្ទះលក់កាហ្វេ១កន្លែងត្រូវអគ្គីលេបត្របាក់ទាំងស្រុង ដោយបន្សល់ទុកតែគំនរផេះ

ភ្នំពេញ៖ ផ្ទះលក់កាហ្វេ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង ក្រុម៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានអគ្គីភយ័លេបត្របាក់ទាំងស្រុក ហេតុការណ៍ដ៏សោកសង្រេងនេះកើតឡើងនៅថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១:៥០នាទីរសៀល ។

អ្នកនៅកន្លែងកើតហេតុបានរាយការណ៍ទៅសមត្ថកិច្ចក្រោយពីបានឃើញផ្សែងហុយចេញពីផ្ទះលក់កាហ្វេ ហើយបង្ករជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះសមត្ថកិច្ចបានជួយអន្តរាគមន៍ នឹងហៅរថយន្តពន្លត់អគ្គីភយ័ផងដែរ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ផ្ទះដែលឆេះខាងលើមានឈ្មោះ ទុយ ហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មេការសំណង់ សម្ភារដែលខូចខាតរួមមាន ម៉ាស៊ីនត្រជាក់មួយគ្រឿង, ទូរទឹកកមួយគ្រឿង, ទូរទស្សន៍មួយគ្រឿង រួមទាំងសម្ភារមួយចំនួនទៀត។

រថយន្តអគ្គីភយ័ដែលមកជួយអន្តរាគមន៍មាន រថយន្តខាងកម្លាំងការិយាល័យអគ្គីភ័យចំនួន១២គ្រឿងប្រើប្រាស់ទឹកអស់១គ្រឿង រថយន្តអគ្គីភ័យរបស់ក្រុមហ៊ុន OCIC ចំនួន៣គ្រឿង ប្រើប្រាស់ទឹកចំនួន២គ្រឿង និងរថយន្តអគ្គីភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង មិនបានប្រើប្រាស់ទេ ។

អគ្គីភយ័ត្រូវបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង២:២៥នាទីរសៀលថ្ងៃដដែល ដោយមិនបណ្តាលអោយឆេះឆ្លងទៅផ្ទះអ្នកជិតខាងឡើយ។
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ

No comments:

Post a Comment