ខេត្តមណ្ឌលគិរី៖ ប្រភពច្បាស់ការណ៍បានអោយដឹងថា ដែនជម្រកសត្វភ្នំណាំលៀ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងនៅតែបន្តកាប់ទន្ទ្រាន និងដុតបំផ្លាញព្រៃរាប់រយហិកតា យ៉ាងអាណាធិបតេយ្យ ជិតវិនាសអស់ហើយពីសំណាក់ជនខិលខូចមួយក្តាប់តូច ។ ចំណែកអាជ្ញាធរពាក់ពន្ធ័ ក៏ដូចជាមន្ត្រីជំនាញក្នុងខេត្តមណ្ឌលគិរី នៅសំងំស្ងៀម ធ្វើមិនដឹង មិនលឺ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ នៅក្នុងតំបន់ដែនជម្រកសត្វភ្នំណាំលៀ មួយនេះ ។
ប្រភពពីប្រជាពលរដ្ឋជាច្រើន និងមន្ត្រីរាជការ រស់នៅក្បែរៗតំបន់ខាងលើ ក៏ដូចជាអ្នករស់នៅក្នុងខេត្តទាំងមូល បានធ្វើការរិះគន់ចំៗថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ហាក់ដូចជាគ្មានឆន្ទៈណាមួយក្នុងការទប់ស្កាត់ និងបង្ក្រាបការរំលោភកាប់ទន្ទ្រានព្រៃរដ្ឋ នៅក្នុងចំណុចខាងលើទាល់តែសោះ!!
ពួកគាត់បានដាក់ការសង្ស័យថា ការកាប់ទន្ទ្រានព្រៃក្នុងដែកជម្រកសត្វភ្នំខាងលើ ប្រហែលជាមានពាក់ព័ន្ធជាមួយអ្នកមានអំណាច បុណ្យសក្ត័ណាមួយហើយ បានជាមិនមានអាជ្ញាធរ មន្ត្រីជំនាញខាងណាហ៊ានចេញមុខធ្វើការទប់ស្កាត់ បង្ក្រាប យ៉ាងដូច្នេះ ។
ពួកគាត់បានបន្តទៀតថា បើប្រជាពលរដ្ឋធម្មតាវិញ គ្រាន់តែយកកាំបិតកាប់ចំការសុីឈ្នួលគេ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនដែរ ជាក់ស្តែងដូចកាលបី បួនខែកន្លងទៅនេះ មានប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ពួកគាត់បានទៅសុីឈ្នួលកាប់ចំការអោយគេ ហើយម្ចាស់ចំការធានាថែមទៀត នៅតែត្រូវបានសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ចូនទៅអយ្យការសាលាដំបូងខេត្ត ជាប់គុកដល់សព្វថ្ងៃនេះ ។
តែទោះជាយ៉ាងណាក៏ដោយ មហាជន ក៏ដូចមន្ត្រីរាជការ និងអង្គការការពារបរិស្ថាន រស់នៅក្នុងខេត្តមណ្ឌលគិរី សំណូមពរដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចុះត្រួតពិនិត្យក្នុងតំបន់ខាងលើផង បើមិនដូច្នេះទេ ដែនព្រៃអភិរក្សជីវចំរុះភ្នំណាំលៀ នឹងក្លាយជាដីកម្មសិទ្ធិរបស់បុគ្គលខិលខូច អ្នកមានអំណាច មានបុណ្យសក្ត័ មានលុយ ជាក់ជាមិនខាន់ឡើយ ៕

No comments:
Post a Comment