ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Tuesday, March 26, 2019

ប្តីប្រពន្ធមិនបានការមួយគូ រស់នៅជាមួយគ្នាអស់៨ឆ្នាំមានកូន២ហើយ ទើបខាងស្រីនិយាយថាមិនអាចរស់នៅជាមួយខាងប្រុសបាន

ភ្នពេញ៖ ប្តីប្រពន្ធមិនបានការមួយគូ ក្រោយពេលរួមរស់ជាមួយគ្នា៨ឆ្នាំបានកូនពីរ ទើបខាងស្រីយល់ថានៅជាមួយគ្នាមិនកើតក៏សុំចែកផ្លូវ ១០ថ្ងៃក្រោយមកប្តីតាមមកទាត់មួយជើងចំភ្នែក និងបាក់ក្តោងច្រមុះ ហូរឈាមដូចទឹក ។

ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង០​៥:០០នាទីល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន លី​មុន្នីរ​ដ្ឋា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ស៊ុប​គ្រឿងក្នុង រស់នៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ កែវ បូ​រ៉ា​ស៊ី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើករថយន្ត​ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ 

តាមសំដីនារីជនរងគ្រោះបានអោយដឹងថា ពួកគេរួមរស់នៅជាមួយគ្នាមិនបានរៀបការទេ នៅជាមួយគ្នាបាន៨ឆ្នាំហើយ បានកូនប្រុស២នាក់ កូនប្រុសបងអាយុ៥ឆ្នាំ កូនប្រុសប្អូនអាយុ២ឆ្នាំ ហេតុផលនៃការចែកផ្លូវគ្នាគឺមកពីបុរសជាប្តីតែងតែប្រើហិង្សាមកលើគាត់ និងបំផ្លាញលុយកាក់អស់រាប់មុឺនដុល្លារ ។

ក្រោយពេលខាងស្រីសុំចែកផ្លូវ គេចែកកូនគ្នាម្នាក់១ តែមិនបានប៉ុន្មានថ្ងៃផង ខាងប្រុសក៏មកយកកូនពីខាងស្រីវិញ ដោយលេសថាខាងស្រីមិនមានលទ្ធភាពចិញ្ចឹមកូន ។ បន្ទាប់មកខាងស្រីបានរៀបចំឥវ៉ាន់ចេញ ទៅជួលនៅផ្ទះថ្មី ដោយមិនបានប្រាប់ខាងប្រុសទេ លុះបាន២ថ្ងៃក្រោយមក ខាងប្រុសតាមរកឃើញ ក៏បង្កជាហិង្សាដូចខាងលើ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃកើតហេតុពួកគេចែកផ្លូវគ្នាបាន១០ថ្ងៃហើយ នឹងខាងស្រីចេញមកនៅផ្ទះថ្មីបាន២ថ្ងៃ ហើយនារីជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងរួចរាល់ហើយផងដែរ ។

ដោយសារតែបុរសជាប្តីបានគេចខ្លួនក្រោយពេលប្រើអំពើហិង្សាលើជនរងគ្រោះ ទើបមិនអាចសុំការបំភ្លឺបានទេ៕

No comments:

Post a Comment