ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Monday, March 25, 2019

សង្ស័យរត់កង់បីឥណ្ឌាមិនសូវរកបាន ទើបបន្ថែមមុខរបរលក់ថ្នាំញៀនមួយមុខទៀត!! តែមិនអាចបន្លំភ្នែកសមត្ថកិច្ចបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួននៅមុននេះ ដោយសារមានពាក់ពន្ធ័ជាមួយសារធាតុញៀន ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចក្នុងដីឡូតិ៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅជាប់ខ្លួនជនសង្ស័យមាន ក្រាមពណ៌សថ្លា(សង្ស័យជាថ្នាំញៀន) ចំនួន១ថង់ធំ កង់បីឥណ្ឌា ០១គ្រឿង ទូរស័ព្ទដៃ០៣គ្រឿង វិទ្យុទាក់ទង ០២គ្រឿង(ធំ០១,តូច០១) លោហៈធាតុពណ៌លឿងទុំចំនួន០៤(ខ្សែកចំនួន០១,ខ្សែដៃចំនួន០១,ជញ្ជៀនចំនួន០២) និងកាបូបលុយ០១។

សមត្ថកិច្ចបានអោយភ្នាក់ងារសារព័ត៌មាន អនឡាញរីផតធើ-Online Reporter ដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស បានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ក៏ប្រទះជនសង្ស័យ ជាមួយកង់បីឥណ្ឌា ពណ៌លឿងមានស្លាកលេខ កណ្តាល 1X-4540 នៅចំណុចក្នុងដីឡូតិ៍គ្មានលេខខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យឆែកឆេរកឃើញ ក្រាមពណ៌សថ្លាចំនួន០១ថង់ធំល្មម នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់៕

No comments:

Post a Comment