ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៤២គ្រួសារ មកពីសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ។
កម្មវិធីជួបជ៊ំសំណេះសំណាលសួរសុខទុក្ខខាងលើធ្វើឡើងនៅក្នុងបរិវេណ វត្តតាំងកសាងខាងជើង ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ សីលធម្មគុណ គឹម ធួង ព្រះចៅអធិការ វត្តតាំងកសាងខាងជើង ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ព្រះចៅអធិការ វត្តនាគវ័ន្ត និងក្រុមការងារ កាកបាទក្រហមខណ្ឌ សង្កាត់ រួមជាមួយសប្បុរសជនជាច្រើននាក់ទៀត ។
អំណោយដែលបានយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំង៤២គ្រួសារ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ សម្ភារៈផ្ទះបាយ ១កញ្ចប់ធំគ្រឿងឧបភោគបរិភោគ ១កញ្ចប់ធំ និងថវិកា១២០០០០៛ ។
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រង #OnlineReporter

No comments:
Post a Comment