ខេត្តកំពង់ចាម៖ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាអោយលោកអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ សហការជាមួយកំលាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុក ណារិន បានចុះបង្ក្រាប សកម្មភាពឈ្មួញដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់២គោលដៅរួមគ្នា គឺគោលដៅទី១ ចំណុច បឹងជ្រោយ ឃុំសូទិព ស្រុកជើងព្ដោយ និងគោលដៅទី២ នៅចំណុចសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពពីកម្លាំងជំនាញសមត្ថកិច្ចចម្រុះបានអោយដឹងថា ការចុះបង្ក្រាបទាំង២គោលដៅលើកនេះ ដកហូតបាននូវវត្ថុតាងល្មើសច្បាប់ភាគច្រើនជា ឧបករណ៍នេសាទ ដែលធ្វើពីស្បៃមុង នឹងបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។
គួរបញ្ជាក់ផងដែរថាឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានទាំង២ចំណុចរួមមាន ចំណុចទី១មាន លូស្បៃមុងចំនួន ៦៩មាត់ របាំងស្បៃមុងប្រវែង ៣៤០០ម៉ែត្រ បង្គោលចម្រឹងសរុប ១០២០ដើម លែងកូនត្រីចម្រុះសរុបទម្ងន់ ១៧០គ.ក្រ ចំណែកចំណុចទី២មាន ឧបករណ៍ស្បៃមុង០១ករណី លូស្បៃមុងចំនួន ៤៥មាត់ របាំងស្បៃមុងប្រវែង ២២៥០ម៉ែត្រ បង្គោលចម្រឹងសរុប ៦៧៥ដើម លែងកូនត្រីចម្រុះសរុបទម្ងន់ ១១២គ.ក្រ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:
Post a Comment