ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាកា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហាញមុខជនសង្ស័យដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងច្បារមន ក្រោយពីដាក់បទបញ្ជាឲ្យមេបញ្ជាការមូលដ្ឋានក្រុង ស្រុក តាមដានឲ្យបានដាច់ខាតចំពោះមុខសញ្ញា ដែលបានធ្វើសកម្មភាពឆក់ថ្មីៗនេះ ជាច្រើនករណី ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឲ្យដឹងថា បន្ទាប់ពីមានករណីលួច (ឆក់ទូរស័ព្ទ)នៅវេលាម៉ោង ០៩:០៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកបានបញ្ជាឲ្យកម្លាំងនៃមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន ចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ ឈ្មោះ ថៃ ម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាសិស្ស ថ្នាក់ទី១០ វិទ្យាល័យ ហ៊ុន សែនចំបក់ មានទីលំនៅភូមិស្លា ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ នៅ បុប្ផា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈដែលជនរងគ្រោះកំពុងតែជិះម៉ូតូ។
ក្នុងប្រតិបត្តិការនោះ កម្លាំងបានដកហូតវត្ថុតាងមាន ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J 2750 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទ ០១គ្រឿង ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:
Post a Comment