ភ្នំពេញ៖ ពិតជាស៊យមែនដោយសារតែសត្វឆ្កែមួយក្បាលបានរត់ចូលម៉ូតូ១គ្រឿងដែលកំពុងតែធ្វើដំណើរ បានបណ្តាលអោយស្រ្តីជាអ្នកបើកបរម្នាក់ដួលរលាត់ដៃរលាត់ជើងទាំងព្រឹកវេលាម៉ោង១០:០០នាទី ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្រ្តីជនរងគ្រោះខាងលើមានឈ្មោះសុីនួន ភេទស្រី អាយុប្រហែលជា៤០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុបងប្អូនប្រជាពលរដ្ឋនៅជិតនោះបានត្រឹមតែជួយហៅម៉ូតូកង់បីមកដឹកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកដើម្បីព្យាបាលតែប៉ុណ្ណោះ ៕
រាយការណ៍ដោយ៖ #OnlineReporter

No comments:
Post a Comment