ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Thursday, August 16, 2018

ពិតជាខ្លាំងមែន!! ជាក្លឹបផង ជាកន្លែងចែកចាយគ្រឿងញៀនផង មិនខ្លាចអំណាចច្បាប់សោះ

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ជនសង្សយ័ប្រុស ស្រី ចំនួន​៥៣នាក់​ ក្នុងនោះមានជនជាតិ​ចិន​ ១០នាក់ ជនជាតិឥណ្ឌូ​នេស៊ី​ ១៧​នាក់​ ជនជាតិកូរ៉េ​ ២នាក់​ និង​​ខ្មែរ​ ២​៤​នាក់​ ត្រូវសមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើសគ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​សម្រប​សម្រួល​ដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តព្រះសីហនុ បាន​ចុះ​ឆែកឆេនៅក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) សង្សយ័ថាជាទីតាំង​ ចែកចាយ​ និងប្រេី​ប្រាស់​ថ្នាំ​ញៀន​ ​កិច្ចសហការនេះបានធ្វើឡើងនៅវេលា​ម៉ោង០​១:៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចឆែកឆេរកឃើញ ថ្នាំញៀន​ប្រភេទ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​ចំនួន៤ដប ចំណែកជនសង្សយ័ក្រោយធ្វេី​តេស្ដ​ គឺ​មាន​ផ្ទុក​សារធាតុ​ញៀន​។

លោកស្នងខេត្តព្រះសីហនុ បានការបញ្ជាក់ថា ពេល​ឆ្មក់​ចូល​ឆែកឆេ គឺជនសង្សយ័​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​តែ​ម្តង​៕
រាយការណ៍ដោយ៖ #OnlineReporter

No comments:

Post a Comment