ភ្នំពេញ៖ រថយន្តម៉ាក Lexus RX 300 ពាក់ស្លាកលេខភ្នំពេញ 2AN 3027 មួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាតិ ក្នុងស្ថានភាពទំនងដូចជាស្រវឹង បានបើកបររេពេញផ្លូវ ទៅបុកនឹងឃឿនថ្នល់ បណ្តាលអោយបែកកង់មុខផ្នែកខាងស្តាំ ទៅមុខលេងរួច ទើបផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើល ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
សាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ថា មានបុរសដែលជាជនជាតិចិនម្នាក់នោះបានបើករថយន្តម៉ាក Lexus RX 300 ពណ៏ស១គ្រឿង ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ៥៩៨ នៅខាងជើងស្ពាន៧មករា លុះមកដល់ចំណុចកើតខាងលើក៏រេចង្កូតទៅបុកនឹងឃឿនចិញ្ចើមផ្លូវបណ្ដាលឲ្យបែកកង់មុខខាងស្តាំទៅមុខលែងរួចតែម្តង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីខាងលើនេះមិនបង្ករអោយបានគ្រោះថ្នាក់អ្វីឡើយ ហើយខាងជំនាញបាននាំយករថយន្តបង្ករទៅរក្សារទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នានៅពេលក្រោយ ។
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ

No comments:
Post a Comment