ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពសំលាប់ឪពុកបង្កើតខ្លួនឯង ដោយសារតែខឹងពេលគាត់មកពីផឹកវិញរករឿងជេរអ្នកផ្ទះ ហើយទប់កំហឹងមិនបានក៏បានទាញកាំបិតកាប់ទៅលើស្មា បំពងក និងកន្លែងផ្សេងទៀតចំនួន៦កំបិត បណ្តាលអោយជួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង០៦:២៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃតាធឹក ឃ៊ំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបានគេចខ្លួនបាត់តែម្តង ។
ជនរងគ្រោះឈ្មោះ សុខ មន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជាឪពុក ចំណែកជនសង្ស័យឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅផ្ទះកើតហេតុក្នុងភូមិឃ៊ំខាងលើ ។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំបញ្ជាផ្ទាល់ទៅលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌមានជយ័ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយមានការចូលរួមពីព្រះរាជអាជ្ញា គង់ ចន្ទ័ខេមរិទ្ធ បានធ្វើការស្រាវជ្រាវហើយកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ នឹងឈានទៅដល់ការឃាត់ខ្លួន នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ នាវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយពីការសាកសួរ ជនសង្សយ័សារភាពថាពិតជាបានសំលាប់ឪពុកខ្លួនឯងពិតប្រាកដមែន ដោយសារតែខឹងគាត់មកពីផឹកវិញរករឿងជេរអ្នកផ្ទះ និងបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលខ្លួនបានលាក់កាំបិតធ្វើសកម្មភាព នឹងបានដកហូតទុកជាវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិច្បាប់ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័
នាយកគ្រប់គ្រងការផ្សាយ

No comments:
Post a Comment